T: +855 63 969 300 | Contact Us
  • English Flag
  • Book Now
    Home :: Blog :: អត្ថន័យរបស់ប្រទីបសណ្ឋាគារបុរីអង្គរ រីសត & ស្ប៉ា

    អត្ថន័យរបស់ប្រទីបសណ្ឋាគារបុរីអង្គរ រីសត & ស្ប៉ា

    Thursday, October 26, 2017

    Brotib

    សណ្ឋាគារ បុរីអង្គរ គឺជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានលក្ខណៈល្អប្រណីត សាងសង់ឡើងយ៉ាងផ្ចិតផ្ចង់តាមរចនាបថខ្មែរ និងមានសេវាកម្មច្រើនយ៉ាង ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ចបែបខ្មែរ ក៏ដូចជាផ្តល់នូវ បទពិសោធន៍នានា ដល់អតិថិជនគ្រប់ជាតិសាសន៍ក្នុងការ ស្វែងយល់ពីវប្បធម៌ និងអរិយធម៍ដ៏ ល្អរបស់ខែ្មរយើង។

    ប្រទីបទាំងមូលបង្ហាញពីអត្តសញ្ញាណនៃសណ្ឋាគារ ក៏ដូចជាវប្បធម៌ និងអរិយធម៌របស់ខ្មែរដូចខាងក្រោម៖

    • ផ្កាយចំនួន៥ នៅផ្នែកខាងលើនៃប្រទីប បង្ហាញពីចំណាត់ថ្នាក់ផ្កាយ៥របស់សណ្ឋាគារ បុរីអង្គរ រីសត & ស្ប៉ា ដែលនេះគឺជាមោទនភាពរបស់កូនខ្មែរយើងដែលអាចបង្កើតស្នាដៃនេះឡើង និងត្រូវបានទទួលស្គាល់ជាសកលពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។
    • នៅខាងក្រោមផ្កាយ មានសសេរអក្សរ សណ្ឋាគារ បុរីអង្គរ។ បុរី មានន័យថា ដែនដីតំបន់ ឬទីក្រុងដែលមានភាពរុងរឿង រីឯ អង្គរ សំដៅទៅលើប្រាសាទដ៏ល្បីឈ្មោះរបស់ខ្មែរ។ ដូច្នេះ បុរីអង្គរ សំដៅទៅលើអាណាចក្រខ្មែរសម័យអង្គរដ៏រុងរឿង និងល្បីល្បាញ។
    • ដើមត្នោតពីរដើមបង្ហាញពីរុក្ខជាតិដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរ។
    • រូបបុរសនិងនារីឈរលើខ្នងដំរី ដែលមានកាយវិការសំពះបង្ហាញពីវិជ្ជាជីវៈរបស់បុគ្គលិក និងថ្នាក់គ្រប់គ្រងទាំងអស់របស់សណ្ឋាគារក្នុងការយកចិត្តទុកដាក់បំរើសេវាកម្មជូនភ្ញៀវប្រកបដោយមុទិតាធម៌ ដែលជាសេចក្តីរីករាយត្រេកអរ នៅពេលឃើញភ្ញៀវទទួលបានសេចក្តីសុខ។
    • រូបដំរីលើកប្រមោយឡើងលើ បញ្ជាក់ពីការអោយតំលៃខ្ពស់ដល់ភ្ញៀវតាមរយៈការផ្តល់ជូននូវបដិសណ្ឋារកិច្ចតាមបែបខ្មែរ។
    • ជាប់ជាមួយប្រមោយដំរី មាននិមិត្តសញ្ញាពានរង្វាន់របស់ TripAdvisor ដែលបញ្ជាក់ថាសណ្ឋាគារ បុរីអង្គរទទួលបាន ការកោតសរសើរពីអតិថិជនរបស់ខ្លួនពីគ្រប់ទិសទីចំពោះគុណភាពសេវាកម្ម។
    • រូបប្រជាជននៅចន្លោះដំរីដែលកំពុងដើរកំសាន្ត និងដាល់អំបុកជាផ្នែកមួយនៃប្រពៃណីខ្មែរដែលតែងតែយកអំបុកដើម្បីប្រារព្ធពិធីអកអំបុកសំពះព្រះខែ។ ប្រពៃណីនេះតែងតែបានលើកមកសំដែង និងបង្ហាញជារឿយៗដល់ភ្ញៀវជាតិ និងអន្តរជាតិនៅពេលដែលសណ្ឋាគារមានការរៀបចំកម្មវិធីសំដែង ផ្សេងៗទាំងនៅខាងក្នុង ឬក្រៅសណ្ឋាគារដើម្បីលើកតំកើងដល់វប្បធម៌ និងអរិយធម៌ខ្មែរ ដែលជាកេរតំណែលជាយូរលង់ណាស់មកហើយ។
    • ឆ័ត្រ និងផ្លិតនៅជិតដើមត្នោតទាំងសងខាង ជារូបតំណាងដែលត្រូវបានប្រើប្រាស់ក្នុង ព្រះរាជដំណាក់តាំងពីបូរាណកាលមកដល់បច្ចុប្បន្ន ឆ្លុះបញ្ចាំងអោយឃើញពីបដិសណ្ឋារកិច្ចបែបខ្មែរដ៏ល្អក្រៃលែងបំផុត ដែលសណ្ឋាគារបុរីអង្គរផ្តល់អោយអតិថិជន។
    • នៅចន្លោះផ្លិតមាននិមិត្តសញ្ញាម៉ាកយីហោ (Logo) របស់សណ្ឋាគារដែលស្ថិតក្នុងខ្សែរស្រឡាយ របស់ក្រុមហ៊ុន Innotalityតែមួយដែលមានដូចជា Borei Angkor Resort & Spa, Lotus Blanc Hotel & Resortនិង
    • The Privilege Floorសុទ្ធសឹងជាសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ទាំងអស់ ព្រមទាំងមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។

    • រូបនាគ បង្ហាញពីនិមិត្តរូបព្រះគង្គារដែលស្រោចស្រពពាសពេញផ្ទៃដីដ៏មានជីជាតិសម្រាប់បម្រើក្នុងវិស័យកសិកម្មនៃប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។

    ថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក សណ្ឋាគារបុរីអង្គរ រីសត & ស្ប៉ា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការ រៀបចំបុណ្យជាតិ ដែលបានផ្តល់កិត្តិយស ដល់សណ្ឋាគារបុរីអង្គរ ដើម្បីចូលរួមរៀបចំ បណ្តែតប្រទីប អបអរសាទរក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ជារៀងរាល់ឆ្នាំ។

    ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះព្រះខែ និង អកអំបុក ព.ស ២៥៦១ ខាងមុខនេះ, សណ្ឋាគារ Borei Angkor Resort & Spa មានការបញ្ចុះតំលៃបន្ទប់ស្នាក់នៅជូនដល់អតិថិជនខ្មែរ ត្រឹមតែ ៨៥ដុល្លារប៉ុណ្ណោះ ចាប់ពីថ្ងៃទី ០១ដល់ ០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

    កម្មវិធីពិសេសនេះផ្តល់ជូនៈ
    • សម្រាប់បន្ទប់ស្នាក់នៅក្នុងមួយយប់ចំនួន២នាក់
    • អាហារពេលព្រឹក (buffet) ជារៀងរាល់ថ្ងៃ
    • បញ្ចុះតម្លៃ ២០% លើការប្រើប្រាស់សេវាកម្មស៉្បា ការបរិភោគអាហារ និងភេសជ្ជៈ
    • ការប្រើប្រាស់អាងហែលទឹក, ស្ទីម, សូណា, ចាគូស៊ីទឹកក្តៅទឹកត្រជាក់ និង បន្ទប់ហាត់ប្រាណ
    • ប្រើប្រាស់សេវាកម្ម អ៊ីនធើណែត

    សូមរួសរាន់ឡើង!!! ចំនួនបន្ទប់ផ្តល់ជូនមានកំណត់!
    សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកលេខៈ ០៦៣ ៩៦៩ ៣០០ | ០១៥ ៤២៩ ២២២ | ០១៥ ៤៨១ ២២២ ។

    Brotib

    Brotib

    Brotib


    Trackback Link
    http://boreiangkor.com/BlogRetrieve.aspx?BlogID=18552&PostID=995775&A=Trackback
    Trackbacks
    Post has no trackbacks.

    Angkor Wat Temple

    Live Help
    360 degree virtual tour 360 degree virtual tour
    18 people booked our hotel in the last 48 hrs.
    27 visitors are looking at this website.
     
    Lotus Blanc Resort TripAdvisor Borei Angkor Facebook Borei Angkor Twitter Borei Angkor Google Plus Borei Angkor google plus Borei Angkor instalgram